ឆ្ពោះទៅរកចំណុចសំខាន់ ដែលនឹងផ្លាស់ប្ដូរពិភពផែនដីយ៉ាងខ្លាំង (ភាគទី 1)
បានផ្សាយនៅ បានធ្វើបច្ចុប្បន្នភាពនៅ
★មនុស្សដែលរស់នៅដូចជាផ្កាយដែលភ្លឺចែងចាំង គឺចាំបាច់
អ្វីដែលផែនដីត្រូវការបំផុតនៅពេលនេះ អ្នកអាចនិយាយបានថា គឺមនុស្សដែលធ្វើការដូចព្រះអាទិត្យ។
នៅពេលដែលមួយ ឬពីរភាគរយនៃចំនួនប្រជាជនសរុបនៃផែនដី ប្ដូរទៅរស់នៅដូចជាផ្កាយដែលភ្លឺចែងចាំង ពិភពផែនដីនឹងផ្លាស់ប្ដូរយ៉ាងខ្លាំង។
យើងប្រហែលជាបានប្រាប់អ្នកពីរឿងនេះពីមុនមក ប៉ុន្តែនៅពេលយើងមើលពិភពនៃដែនចិត្តរបស់មនុស្សជាតិលើផែនដីពីលំហអាកាស វាពិតជាងងឹតសូន្យសុងមែន។
ហេតុអ្វីបានជាវាដូច្នេះ? ពីព្រោះមនុស្សលើផែនដីលើសពី 99% កំពុងរស់នៅ ដោយពន្លឺនៃជីវិត ដែលជាព្រះអាទិត្យនៃចិត្ត ត្រូវបានគ្របដណ្ដប់ដោយពពកនៃគំនិតខាងកម្ម ដែលជឿថាពួកគេជា “ភាវៈរូបកាយដាច់ដោយឡែកពីគ្នា”។
ហើយពីទស្សនៈនៃសេចក្ដីពិតនៃចក្រវាល នៅពេលដែលរបៀបប្រើស្មារតីនេះត្រូវបានកែតម្រូវ ភាពច្របូកច្របល់លើផ្ទៃនាពេលបច្ចុប្បន្នក៏នឹងប្រសើរឡើងដែរ។
នោះហើយជាកន្លែងដែលវត្តមាន និងកិច្ចការរបស់អ្នក ក្លាយជាចំណុចផ្ដោត។
អ្នកប្រហែលជាមិនដឹងរឿងនោះនៅក្នុងស្មារតីលើផ្ទៃរបស់អ្នកទេ ប៉ុន្តែវត្តមានរបស់អ្នក កំពុងធ្វើកិច្ចការនៃការអុជចង្កៀង នៅក្នុងពិភពផែនដីដ៏ងងឹត។
ព្រះអាទិត្យមិនសុំអ្វីជាថ្នូរទេ ហើយចិញ្ចឹមបីបាច់ និងផ្ដល់ជីវិតដល់សត្វមានជីវិតទាំងអស់ មែនទេ?
ហើយភាវៈរស់ទាំងអស់នៅលើផែនដី មិនអាចរស់នៅប្រកបដោយសុខភាពល្អបាន បើគ្មានព្រះអាទិត្យទេ។
ដូចដែលយើងបាននិយាយមួយភ្លែតមុន ប្រសិនបើអ្នកមើលពិភពនៃចិត្តនៃផែនដីទាំងមូល ព្រះអាទិត្យនៃជីវិតត្រូវបានលាក់នៅពីក្រោយពពកខ្មៅ ហើយមិនភ្លឺទាល់តែសោះ ដូច្នេះវាងងឹតសូន្យសុងដូចពាក់កណ្ដាលអធ្រាត្រ។

★អ្នកទាំងអស់គ្នាគឺជាទេវតា ដែលធ្វើឲ្យផែនដីរស់ឡើងវិញ
នៅក្នុងពិភពបែបនេះ អ្នកទាំងអស់គ្នា ទោះបីជាវាខុសគ្នាទៅតាមកម្រិតដែលអ្នកម្នាក់ៗបានអភិវឌ្ឍភាពទិព្វរបស់ខ្លួនក៏ដោយ កំពុងធ្វើកិច្ចការនៃអំពូលភ្លើងតាមផ្លូវ និងប៉មភ្លើងហ្វារ បំភ្លឺតំបន់របស់អ្នក។
កន្លែងដែលអ្នកភ្លឺចែងចាំង គឺភ្លឺល្មមគ្រប់គ្រាន់ ដើម្បីឲ្យភ្នែកស៊ាំនឹងភាពងងឹត ដូច្នេះមនុស្សកំពុងអាចរស់នៅបាន ដោយរបៀបណាមួយ។
ប្រសិនបើនៅពេលនេះ អ្នកទាំងអស់គ្នា ដែលកំពុងដឹកនាំការវិវត្តនៃស្មារតីនៃពិភពផែនដី ចាកចេញពីផែនដី ហើយផ្លាស់ទៅផ្កាយផ្សេងទៀត ពិភពនៃចិត្តនៃផែនដីនឹងក្លាយជាងងឹតជាងនេះច្រើន ហើយប្រហែលជាប្រឈមមុខនឹងស្ថានភាពដ៏ធ្ងន់ធ្ងរបំផុត។
នោះហើយជាតម្លៃនៃពន្លឺរបស់អ្នក។
ប៉ុន្តែកុំបារម្ភ មិនអីទេ។
រូបរាងពិតរបស់អ្នក គឺជារូបរាងនៃទេវតា ដែលបានកើតមក ដើម្បីកុំឲ្យផែនដីធ្លាក់ដល់សភាពនោះ។
ពេលឮរឿងនេះ មនុស្សជាច្រើនប្រហែលជាគិតថា “ខ្ញុំ ជាទេវតា? មិនមែនទេ”។
ប៉ុន្តែនេះជាការពិតដែលមិនអាចប្រកែកបាន។
ពីព្រោះគ្រាន់តែដោយការដែលអ្នកនៅទីនេះ គ្រោះធំៗនៅក្នុងពិភពលោក ក្លាយជាគ្រោះតូច ហើយគ្រោះតូចក្លាយជាគ្មានគ្រោះ។ (នៅមានត)





