រស់នៅជាអ្នកដែលត្រូវបានរក្សាឲ្យរស់ – 4
បានផ្សាយនៅ បានធ្វើបច្ចុប្បន្នភាពនៅ
(តពីលើកមុន)
តើវាមានន័យដូចម្ដេច ដែលយុគសម័យបានមកដល់ ដែលនរណាក៏អាចនឹកចាំឡើងវិញ និងប្រើប្រាស់ខ្លឹមសារនៃជីវិតបាន? វាអាចនិយាយម្យ៉ាងទៀតថា “ដោយសារតែការផ្លាស់ប្ដូរនៃរំញ័រដែលនៅជុំវិញផែនដីកំពុងកើតឡើង វាបានក្លាយជាងាយស្រួលជាងមុន សម្រាប់នរណាក៏ដោយ ក្នុងការនាំចេញ ‘សក្ដានុពលនៃជីវិត’”។
និយាយឲ្យលម្អិតជាងនេះ ដោយសារតែរំញ័រខាងរូបធាតុ និងរំញ័រខាងវិញ្ញាណបានក្លាយជាល្អិតល្អន់ជាងមុន អ្វីៗទាំងអស់នៅក្នុងលោកនេះបានក្លាយជាវិញ្ញាណ ដូច្នេះសព្វថ្ងៃនេះ ស្ថានភាពនៃគ្រប់អត្ថិភាព ជិតនឹងខ្លឹមសារនៃជីវិតជាងពីមុន។
ដើម្បីយល់រឿងនេះ យើងត្រូវមើលពីរបៀបដែលការបង្កើតទាំងអស់ត្រូវបានរៀបចំរចនាសម្ព័ន្ធ ពីទស្សនៈវិទ្យាសាស្ត្រ។
នៅទីនេះ តោះមើលការពិតដែលថា មនុស្សគឺជាអត្ថិភាពដែលត្រូវបានរក្សាឲ្យរស់ ហើយក្នុងពេលជាមួយគ្នានោះ ក៏មានលក្ខណៈនៃអ្នកដែលផ្ដល់ជីវិតដល់អ្វីៗទាំងអស់ដែរ។
ជ្រៅ ជ្រៅ ជ្រៅជាងនេះទៀត ដប់ដំណាក់កាល ឬច្រើនជាងនេះចូលទៅខាងក្នុង ជាង “ពិភពនៃភាគល្អិតបឋម” ដែលត្រូវបានរកឃើញដោយវិទ្យាសាស្ត្ររបស់ផែនដី ហើយហៅថា អាតូម ប្រូតុង អេឡិចត្រុង ជាដើម មានស្ថានភាពមួយដែលរំញ័រនៃជីវិតខ្លួនឯង បានក្លាយជាភាគល្អិត។
ស្ថានភាពនោះ គឺជាពិភពលោកដែលមិនអាចមើលឃើញដោយភ្នែកខាងរាងកាយ ដូច្នេះយើងប្រើភ្នែកនៃចិត្ត ដោយបិទភ្នែកខាងរាងកាយ។

នៅប្រភពដើមបំផុតនៃចក្រវាល ពេលវេលានៃការចាប់ផ្ដើមរបស់វា ទាំងលំហ និងផ្កាយទាំងឡាយមិនទាន់មាន មានតែស្មារតីដើមប៉ុណ្ណោះដែលមាន។
ស្មារតីនៃការចាប់ផ្ដើមនោះ នៅពេលមួយ បានប្រាថ្នាចង់មើលឃើញខ្លួនឯង។
នៅពេលនៃការចាប់ផ្ដើមដែលហៅថា ប៊ីកបែង ពិភពនៃបាតុភូតត្រូវបានបង្កើតឡើង ហើយលាតត្រដាងទៅក្នុងលំហ ហើយនៅពេលនោះ ស្មារតីនៃការចាប់ផ្ដើមបានបែងចែក និងបង្ហាញខ្លួនជារំញ័រខាងវិញ្ញាណ និងរំញ័រខាងរូបធាតុ។
រំញ័រខាងវិញ្ញាណ គឺជាធាតុនៃស្មារតីនៃរបស់នីមួយៗ ហើយរំញ័រខាងរូបធាតុ គឺជាធាតុដែលបង្កើតជាអត្ថិភាពរូបកាយដែលអាចមើលឃើញ។
ធាតុដើមទាំងនេះ លាតត្រដាងនៅក្នុងលំហ ជាមួយនឹងលក្ខណៈនៃសុខដុម ដូចជាការរួបរួម ការរួមបញ្ចូល និងការលាយបញ្ចូលគ្នា និងនៃការធ្វើឲ្យថ្មី ដែលធាតុថ្មីៗកើតឡើង ក្នុងពេលជាមួយគ្នានឹងធាតុចាស់ៗរលួយ។
ហើយលក្ខណៈទាំងនោះ ក៏បានក្លាយជាច្បាប់នៃចក្រវាលដែរ។
រូបធាតុទាំងអស់ដែលមាននៅទូទាំងចក្រវាល មិនត្រឹមតែមានភាពជារូបធាតុប៉ុណ្ណោះទេ ប៉ុន្តែក៏មានភាពខាងវិញ្ញាណដែរ។
ម្យ៉ាងទៀត សត្វមានជីវិតដែលមានភាពខាងវិញ្ញាណច្រើន មានភាពជារូបធាតុ ដោយសារតែពួកវាមានអត្ថិភាពនៅទីនោះ ជាអត្ថិភាពដែលមានរូបរាង។
ដូច្នេះ អាចនិយាយបានថា គ្រប់អត្ថិភាពទាំងអស់ មានទាំងភាពខាងវិញ្ញាណ និងភាពជារូបធាតុ។
មកដល់ត្រឹមនេះ ខ្ញុំបានផ្ដល់ការពិពណ៌នាសង្ខេបអំពីរបៀបដែលរំញ័រខាងវិញ្ញាណ និងខាងរូបធាតុបានកើតឡើង។ ដោយស្រាយអត្ថន័យនៃពាក្យ “យុគសម័យបានមកដល់ ដែលនរណាក៏អាចនឹកចាំឡើងវិញ និងប្រើប្រាស់ខ្លឹមសារនៃជីវិតបាន” ដោយផ្អែកលើមូលដ្ឋាននេះ យើងក៏អាចយល់ពីអត្ថន័យនៃការដែលស្ថានភាពរំញ័រនៃភាពខាងវិញ្ញាណ និងភាពជារូបធាតុ ក្លាយជាល្អិតល្អន់ និងក្លាយជាវិញ្ញាណកាន់តែខ្លាំង ហើយយើងមកមើលឃើញថា ជាលទ្ធផល វាបានក្លាយជាងាយស្រួលជាងមុន សម្រាប់មនុស្សជាតិ ក្នុងការស្ទាត់ជំនាញកម្លាំងដែលគ្មានទីបញ្ចប់ ដែលជីវិតមានតាំងពីដើម ហើយលាតត្រដាងពិភពនៃសុខដុមដ៏អស្ចារ្យនៅក្នុងលោកនេះ។
ដូច្នេះ លើកក្រោយ ខ្ញុំនឹងសរសេរអំពីរឿងនោះ។
(នៅមានត)




